លក្ខន្តិកៈ​ប្រើ​ប្រាស់​​ក្រាវតារ

សូម​អាន​លក្ខន្តិកៈ​ប្រើប្រាស់​របស់​ក្រាវតារ​ទាំង​នេះ​ ("លក្ខន្តិកៈ​ក្រាវតារ​") ដោយ​ប្រុងប្រយ័ត​មុន​នឹង​ចូល​ទៅ​ឬ​ប្រើប្រាស់​ផ្នែក​ណា​មួយ​នៃ​សេវា​ឬ​វែបសាយថ៍នេះ។ ដោយ​ប្រើ​សេវា​ឬវែបសាយថ៍​ក្នុង​លក្ខណៈ​ណា​មួយ គឺ​មាន​ន័យ​ថា​អ្នក​​ទទួល​ស្គាល់​ថា​អ្នក​បាន​អាន​និង​យល់​ព្រមគោរពតាម​លក្ខន្តិកៈ​របស់​ក្រាវតារ។ បើ​លក្ខន្តិកៈ​របស់​ក្រាវតារ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ផ្ដល់​ឱ្យ​មួយ​ នោះការ​យល់​ព្រម​មាន​ន័យ​ថា​មាន​កំណត់​ត្រឹម​លក្ខន្តិកៈ​នោះ​តែ​ត្រឹម​នេះ។ បើ​អ្នក​មិន​យល់​ព្រម​ដោយ​ឥត​លក្ខខណ្ឌ​​ទៅ​លើ​លក្ខន្តិកៈ​ និង​លក្ខខណ្ធ​របស់​លក្ខន្តិកៈ​របស់​ក្រាវតារ​ទេ​ នោះ​អ្នក​គ្មាន​សិទ្ធិ​ប្រើប្រាស់​ផ្នែក​ណាមួយ​នៃ​សេវា​នេះ​ឬ​វែបសាយ​ថ៍​នេះ​ទេ។

The Gravatar Terms govern the terms and conditions under which you may use the website located at www.gravatar.com and related services by Automattic, including without limitation, the user accounts, profiles, avatars, technology, and other content and materials offered on or through that website (collectively, “Services”, and each of which shall be deemed a “Website” for purposes of the Terms of Service (defined below)). The Gravatar Terms supplement the Terms of Service located at http://wordpress.com/tos/ (the “Terms of Service”), including without limitation, the Responsibilities of Website Visitors, all warranty disclaimers, limitations of liability, and dispute resolution provisions therein, which shall apply to the subject matter of these Gravatar Terms, and which are incorporated herein by this reference. If there is any conflict between the Gravatar Terms and the Terms of Service, the Gravatar Terms will govern. All capitalized terms that are not defined herein have the meaning specified in the Terms of Service.

Automattic អាច​អាប់ឌេត​លក្ខន្តិកៈ​ក្រាវតារ​ក្នុងពេល​ណា​មួយ។ ការបន្ត​ប្រើ​ប្រាស់​សេវា​នេះ​​របស់​អ្នក​​ក្រោយ​មាន​សេចក្ដី​ជូន​ដំណឹង​ពី​ការ​អាប់ឌេត​នេះ​ គឺ​មាន​ន័យ​ថា​អ្នក​បាន​ទទួល​ស្គាល់​នូវ​លក្ខន្តិកៈ​ថ្មី។

1. ដាតា​អាប់​ឡូដ​ដោយ​​អ្នក​ប្រើ​ប្រាស់ សេវា​នេះ​អាច​ផ្ដល់​ដល់​អ្នក​នូវ​លទ្ធភាព​បង្កើត​ អាប់ឡូដ ចែកចាយ ឬផ្សាយ​ដាតា រូបថត អវតារ ប្រូក្រាម ក្រាភិច ព័ត៌មាន​ផ្ទាល់ខ្លួន និង​ព័ត៌មាន​ផ្សេង​ទៀត​ទៅ​កាន់​សេវា​នេះ (ហៅ​ជា​រួម​ថា "ដាតា​អាប់​ឡូដ​ដោយ​​អ្នក​ប្រើ​ប្រាស់")។ ដោយបញ្ជូន​​'ដាតា​អាប់​ឡូដ​ដោយ​​អ្នក​ប្រើ​ប្រាស់'មកកាន់​​សេវា​នេះ អ្នក​បាន​ទទួល​ស្គាល់​ថា អ្នក​ជា​អ្នក​ផ្សព្វផ្សាយ​'ដាតា​អាប់​ឡូដ​ដោយ​​អ្នក​ប្រើ​ប្រាស់​'នោះ​ ហើយ​ថា អ្នកអាច​ត្រូវ​បាន​គេ​ស្គាល់​ជា​សាធារណៈ​តាម​រយៈ​អវតារ​របស់​អ្នក​និង​ 'ដាតា​អាប់​ឡូដ​ដោយ​​អ្នក​ប្រើ​ប្រាស់​' ផ្សេង​ទៀត (ដូចជា​ ទាក់​ទង​នឹង​ប្លក​របស់​អ្នក មានមតិយោបល់​និង​ឬ​អាសយដ្ឋាន​អ៊ីមេល) តាម​រយៈ​ Automattic, វែបសាយថ៍​ប្រើ​ក្រាវតារ​បាន​របស់​ភាគី​ទី​បី (ដូចដែល​លក្ខន្តិកៈ​នោះ​កំណត់​នៅ​ខាង​ក្រោម​នេះ​) និង​អ្នក​ផ្សេង​ទៀត។ ជា​ពិសេស​ តាម​រយៈ​ន័យ​នេះ អ្នក​ត្រូវតែ​​និងអនុញ្ញាត​ឱ្យ​ Automattic នូវ​សិទ្ធិ​ផ្ទេរ​បញ្ជូន(រួម​ទាំង​សិទ្ធិ​ផ្ដល់​លីសង់​បន្ត​)ជា​សកល​ ជានិច្ច​និរន្តរ៍ ពុំអាច​ដក​ហូត​យក​វិញ​បាន ដោយ​ឥត​គិត​ថ្លៃ​និង​បាន​ចេញ​ថ្លៃ​រួច​ហើយ ដើម្បី​ដំណើរការ​សេវា​នេះ (មាន​ន័យ​ថា ដើម្បី​ប្រើ កែប្រែ ផលិត​ឡើង​វិញ ចែក​ចាយ​ រៀបចំ​ការងារ​បែក​ចេញ​ពី​នេះ បង្ហាញ ដំណើរការ​ និង​ផ្សេង​ពី​នេះ ប្រើ​ប្រាស់និង​ទាញ​យក​ប្រយោជន៍​កម្មសិទ្ធិ​បញ្ញា​ទាំង​អស់ សាធារណភាព និង​សិទ្ធិ​ផ្លូវ​ចិត្ត​ ពី​ដាតា​អាប់​ឡូដ​ដោយ​​អ្នក​ប្រើ​ប្រាស់ ណា​មួយ និង​អាច​ឱ្យ​អ្នក​ផ្សេង​ទៀត​ធ្វើ​ដូច្នេះ​ដែរ)។

ពេល​អ្នក​សឹបមីត មាន​ន័យ​ថា​អ្នក​បាន​យល់​ព្រម​ទទួល​ខុស​ត្រូវ​លើ​សឹបមីសស្ហឹន​នៃ​អ្នក​ប្រើប្រាស់​ និង​ មិន​ទាមទារ​ឱ្យ Automattic ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវា​នេះ​របស់​អ្នក​ទេ​។​​ អ្នកអះអាង​តំណាង​ឱ្យ​និង​បាន​យល់​ព្រម​ថា​អ្នក​នឹង​មិន​សឹបមីត​នូវ​សឹបមីសស្ហឹន​នៃ​អ្នក​ប្រើប្រាស់​ណា​មួយ​ ឬ​ក៏​ប្រើប្រាស់​សេវា​នេះ​ក្រោម​រូបភាព​ដែល​ (i) បំពាន​របស់​ដែល​បាន​ការពារ​ដោយ​កម្មសិទ្ធិ​បញ្ញា​និង​កម្មសិទ្ធិ​ឯកជន​ ឬ​សិទ្ធិ​នៃ​សាធារណភាព​ឬ​ឯកជនភាព របស់​ភាគី​ទី​បី ;(ii) បំពាន​ច្បាប់ លក្ខន្តិកៈ ក្រឹត្យ និង​បទបញ្ជា ; ឬ (iii) ធ្វើ​ឱ្យ​ប៉ះពាល់, បង្ក​ការ​គំរាម​កំហែង, ប្រមាថ, យាយី, ដៀមដាម, មួល​បង្កាច់, បាតផ្សារ, ថោកទាប, ប្រមាថ​មើល​ងាយ ឬ​ក៏​មិន​អ៊ីចឹង​ទេ ភាព​ច្រងេង​ច្រងាង​ទទឹង​ទិស។ អ្នក​បាន​ទទួល​ស្គាល់​ថា Automattic មិន​ទទួល​ខុស​ត្រូវ​ឬ​ធានា​ខ្លួន​លើ​ការ​ត្រួត​ពិនិត្យ​ឬ​កែប្រែ​សឹបមីសស្ហឹន​នៃ​អ្នក​ប្រើប្រាស់, លើ​កំហុស​ឆ្គង​ឬ​ភាព​ចន្លោះ​ប្រហោង​ក្នុង​សឹបមីសស្ហឹន​នៃ​អ្នក​ប្រើប្រាស់, លើ​ការ​ខូច​ខាត​ឬ​បាត់​បង់​បណ្ដាល​មក​ពី​ឬ​ត្រូវ​បាន​ចាត់​ថា​បណ្ដាល​មក​ពី​ឬ​ក៏​ជាប់​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​ឬ​ក៏​ការ​ពឹង​ផ្អែក​ទៅ​លើ​សឹបមីសស្ហឹន​នៃ​អ្នក​ប្រើប្រាស់​ណា​មួយ ; ហើយ​ក៏ Automattic មិន​អាច​ធានា​ថា​នឹងលុប​ចោល​នូវ​​អ្វី​ដែល​មិន​សមរម្យ​ឬ​មិន​ស្រប​ច្បាប់​ភ្លាម​ៗ​បាន​ដែរ​ ឬ​ធានា​ពី​អត្ត​សញ្ញាណ​របស់​អ្នក​ប្រើប្រាស់​ណា​ម្នាក់​ឬ​វែបសាយថ៍​ណា​មួយ​ ដែល​អ្នក​បាន​ទាក់​ទង​ជា​មួយ​ក្នុង​ពេល​ប្រើប្រាស់​សេវា​នេះ។

ការប្រើប្រាស់សេវានេះដោយទំព័រវែបនៃភាគីទី៣ ទំព័រវែបនៃភាគីទី៣អាច​នឹង​មាន​លទ្ធភាព​ក្នុងការប្រើសេវានេះនៅក្នុងទំព័រវែបរបស់ពួកគេដោយសារតែមានការអនុញ្ញាតដោយAutomattic (ឧ. API ហៅទៅក្នុង Gravatar: http://en.gravatar.com/site/implement), ឱ្យតែពួកគេ (i) មិនថតចំលង រក្សាទុក ឬកែប្រែដាតាអ្នកប្រើប្រាស់។ (ii) មិនចែកចាយ បង្ហាញ ចាត់ចែង ប្រើ​ប្រាស់​ឫ​ក៏​ធ្វើអាជីវកម្មលើដាតាអ្នកប្រើប្រាស់ ឬ​រាល់​ព័ត៌មាន​ទាំងឡាយ​របស់​អ្នក​ប្រើប្រាស់​ក្នុង​គោល​បំណង​ណា​មួយក្រៅពីករណីចាំបាច់នៅក្នុងសេវាសម្រាប់អ្នកប្រើប្រាស់។ (iii) មាន​បទ​បញ្ជា​ផ្ទៃ​ក្នុងជាធរមាន ហើយបានដាក់ផ្សាយនៅលើវែបសាយថ៍នោះ ដែល​ស្រប​នឹង​ច្បាប់​និង​បទ​បញ្ជា​ជា​ធរមាន ហើយ​និង​បាន​ប្រាប់​អ្នក​ប្រើ​ប្រាស់​ថា គេ​នឹង​ប្រើប្រាស់​ព័ត៌មាន​ដែល​អាច​កំណត់​អត្តសញ្ញាណ​បុគ្គល​បាន ដូច​កំណត់​ក្នុង(ii) ខាង​លើ និង (iv) យល់​ព្រម​គោរព​តាម​គ្រប់​លក្ខន្តិកៈ លក្ខខណ្ឌ និងការកំណត់ ដែលមានចែង​នៅ​ក្នុង​លក្ខន្តិកៈ​សេវា (វែបសាយថ៍​ប្រើ​ក្រាវតារ​បាន)។